rss

Your Ad Here

Sunday, October 17, 2010

បុរស​ម្នាក់​ចង.ក​សំលាប់​ខ្លួន​ទាំង​ព្រឹក​គ្រួសារ​ថា មាន​ជំងឺ​សរសៃ​ប្រសាទ

ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០១០
សព​ត្រូវបានក្រុម​គ្រួសារ​ធ្វើ​បុណ្យ​​នា​ព្រឹក​នោះដែរ
(​រូបថត បូព៌ា​)
សព​ត្រូវបានក្រុម​គ្រួសារ​ធ្វើ​បុណ្យ​​នា​ព្រឹក​នោះដែរ
 
ខេត្ត ​បាត់​ដំបង ៖ បុរស​ម្នាក់​ដែល​ក្រុម​គ្រួសារ​អះ​អាង​ថា មាន​ជំងឺ​សរសៃ​ប្រសាទ​បាន​ព្យា​យាម​ចង.ក ​សំលាប់​ខ្លួន​រហូត​បាន​សំរេច​ ​ដូច​បំណង​ បន្ទាប់​ពី​គាត់​ព្យា​យាម​ធ្វើ​អត្ត​ឃាត​​បែប​នេះ​ជា​ច្រើន​លើក​​មក​ហើយ មិន​បាន​សំរេច​។ តាម​ការ​បំភ្លឺ​ពី​ក្រុម​​គ្រួសារ​ថា គេ​បាន​ប្រទះ​ឃើញ​បុរស​សរសៃ​ប្រសាទ​នេះ​ចង.ក​​​ ​កាល​ពី​វេលា​ម៉ោង​៨​និង​១០​​នាទី​ព្រឹក​ ថ្ងៃ​ទី​១៧ តុលា ដោយ​ប្រើ​កន្សែង​ចង.ក​ភ្ជាប់​មែក​ដើម​​អំពិល​ក្បែរ​ផ្ទះ​របស់​​ខ្លួន ដែល​ស្ថិត​នៅ​ភូមិ​រំចេក​២ សង្កាត់​រតនៈ ក្រុង​បាត់​ដំបង។

ក្រោយ​ពី​មាន​សេច​ក្តី​រាយ​ការណ៍​​អំពី​ករណី​នេះ​ សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​​ភ្លាមៗ ដើម្បី​ពិនិត្យ​សាក​សព​បុរស​រង​គ្រោះ​។ មន្ត្រី​នគរ​បាល​មូល​ដ្ឋាន​បាន​និយាយ​​ថា ​បុរស​ដែល​ចង.ក​សំលាប់​ខ្លួន​នេះ ឈ្មោះ​វឿន សំអូន អាយុ​៣៩​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​ហឿម ឃឿន អាយុ​៤១​ឆ្នាំ និង​មាន​កូន​ស្រី​តូច​មួយ​ក្នុង​បន្ទុក។ សមត្ថ​កិច្ច​បញ្ជាក់​ថា បុរស​នេះ​​ប្រើ​ក្រមា​ចង.ក​ខ្លួន​ឯង ភ្ជាប់​មែក​អំពិល​ក្បែរ​ផ្ទះ​​ដែល​ជើង​​របស់​គាត់​ខ្ពស់​​ផុត​ពី​ដី​ប្រហែល​ ២​តឹក​ប៉ុណ្ណោះ។ 
ស្ត្រី​ឈ្មោះ​អង អឹក អាយុ​៣១​ឆ្នាំ ត្រូវ​ជា​ប្អូន​ថ្លៃ​របស់​ជន​រង​គ្រោះ​​បាន​និយាយ​ថា បង​ថ្លៃ​របស់​ខ្លួន​​ឈ្មោះ​សំអូន ហៅ​ម៉ៅ នេះ​បាន​ព្យា​យាម​សំលាប់​ខ្លួន​​ជា​ច្រើន​លើក​មក​ហើយ តែ​មិន​សំរេច​ ដោយ​សារ​តែ​សាច់​ញាតិ​ជួយ​ទាន់។
លុះ​ចុង​ក្រោយ​នេះ​ ស្រាប់​តែ​បង​ថ្លៃ​របស់​គាត់​លប​ទៅ​ចង.ក​ស្ងាត់​ៗ​ស្លាប់​​មួយ​​រំពេច គ្មាន​អ្នក​ណា​ជួយ​ទាន់។ ​ស្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា បង​ថ្លៃ​របស់​គាត់​មាន​ជំងឺ​សរសៃ​ប្រសាទ​។ ​ក្រោយ​ពី​​​ធ្វើ​កោសល្យ​វិច័យ​រួច​សមត្ថ​កិច្ច​ក៏​បាន​ប្រគល់​សាក​សព​ឱ្យ​​ ទៅ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​​នា​ព្រឹក​នោះ​៕

0 comments:


Post a Comment

Your Ad Here