ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០១០
ពួកអាវ ក្រហមជាច្រើនពាន់នាក់ ដែលទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត វេចាជីវ៉ា លាលែងពីតំណែងបាននាំគ្នាហែក្បួនបាតុកម្មថ្មីមួយកាលពីថ្ងៃទី១៧ តុលា នៅទីក្រុង អាយុ ធ្យាភាគកណ្តាលថៃ ។ យោងតាមប៉ូលិសថៃថា មនុស្សប្រមាណជា៣.០០០នាក់ បានប្រមូលផ្តុំគ្នាក្នុងស្តាតនៃទីក្រុង នេះនាវេលារសៀលដែលការធ្វើបាតុកម្មនោះ ត្រូវបន្តរហូតដល់ពេលយប់ជាមួយ សុន្ទរកថារបស់អ្នកទទួលខុសត្រូវសំខាន់ៗនៃគណបក្សភឿថៃ ។
ប៉ូលិសចំនួនជាង១.០០០ នាក់ ត្រូវបានដាក់ពង្រាយដើម្បីធានាសន្តិសុខ ។ រហូតមកទល់ពេលនេះ សភាពការណ៍ស្ថិតនៅធម្មតា ដោយពុំទាន់មានសញ្ញានៃការបង្កចលាចលឡើយ ។ កាលពីថ្ងៃអាទិត្យមុន ពួកអាវ ក្រហមប្រមាណជា៦.០០០នាក់ បាននាំគ្នាហែក្បួនបាតុកម្មនៅក្រុងបាងកករួច កាលពីថ្ងៃទី១៩ កញ្ញា ពួកអាវក្រហមលើកគ្នាធ្វើបាតុកម្មរំលឹកខួបលើកទី៤ នៃការធ្វើរដ្ឋប្រហារយោធាផ្តួលរំលំនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយក្នុងឱកាសនោះពួកអាវក្រហមប្រមាណជា៩.០០០នាក់ ធ្វើបាតុកម្មនៅក្រុងបាងកក និងនៅក្រុងឈៀងម៉ៃ ទីក្រុងកំណើតលោកថាក់ស៊ីន ៕
0 comments:
Post a Comment