ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០១០
ខេត្ត ព្រះសីហនុ ៖ លំនៅឋានប្រជាពលរដ្ឋ៦ខ្នង និងតូបមួយក្នុងឃុំជើងគោ ស្រុកព្រៃនប់បានខូចខាតយ៉ាងដំណំដោយសារខ្យល់កួចប្រមោយដំរី។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៦ តុលា វេលាម៉ោង១១ និង៣០នាទីព្រឹក ក្រោយពេលភ្លៀងធ្លាក់មួយប្រាវ។
តាមអាជ្ញាធរមូលដ្ឋានឱ្យដឹងថា ម្ចាស់លំនៅឋានដែលរងការខូចខាត ១-ឈ្មោះគង់ ស៊ីណាត ភេទប្រុស ជាយោធិនពិការជើងត្រូវខ្យល់កួចដំបូលផ្ទះប្រក់សង័្កសីទំហំ៦គុណ ៨ម៉ែត្រខូតខាតទាំងស្រុង និងតូបប៉ះកង់នៅជាប់ផ្លូវជាតិហើរប៉ើងទាំងស្រុង, ២-ឈ្មោះកៅ យី ផ្ទះទំហំ៦គុណ៧ម៉ែត្រប្រក់ស័ង្កសីត្រូវខ្យល់កួចដំបូលខូចខាត ទាំងស្រុង, ៣-ឈ្មោះសី សុខណាយ ត្រូវខ្យល់កួចយកស័ង្កសីដំបូលផ្ទះទាំងអស់, ៤-ឈ្មោះម៉ក ខ្មៅ ត្រូវខ្យល់កួចយកដំបូលស័ង្កសីមួយចំហៀង, ៥-ឈ្មោះអឿន ត្រូវខ្យល់កួចប៉ើងដំបូលស័ង្កសីមួយចំហៀង និង៦-ឈ្មោះនុត យ៉ែម ត្រូវខ្យល់ប៉ើងដំបូលផ្ទះបាយប្រក់ស័ង្កសី១ខ្នង។បាតុភូតធម្មជាតិនេះមិនបណ្តាលឱ្យមនុស្សណា ម្នាក់រងរបួសឡើយ។ គ្រួសាររងគ្រោះរៀបរាប់ថា បន្ទាប់ពីភ្លៀងធ្លាក់មួយប្រាវស្រាប់តែមានខ្យល់កួចយ៉ាងខ្លាំងចំ លំនៅឋានរបស់ពួកគាត់ដោយកួចយកដំបូលទាំងផ្ទាំងៗឡើងទៅលើបោកបក់ យកទៅទំលាក់ចោលរាប់រយម៉ែត្រពីផ្ទះ មើលទៅគួរឱ្យព្រឺក្បាល តែជាសំណាងល្អមិនបណ្តាលឱ្យប្រជាពលរដ្ឋណាម្នាក់រងរបួសឡើយ៕
0 comments:
Post a Comment