rss

Your Ad Here

Sunday, October 17, 2010

ផ្លូវ​ទំនប់​សណ្តស្ទឹង​ព្រែកត្នោត​មាន​រូង​នាគ​រាប់​រយ​​ក្រសួង​ធនធានទឹក​និង​អាជ្ញាធរ​រាជធានី​​កំពុង​ខ្នះខ្នែង​កាយលុប

ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០១០
ផ្លូវ​​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោតកំពុងរ​ង​ការ​គំរាម​កំហែង​ពីទឹក​ជំនន់​​យ៉ាង​ខ្លាំង ផ្លូវ​​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោតកំពុងរ​ង​ការ​គំរាម​កំហែង​ពីទឹក​ជំនន់​​យ៉ាង​ខ្លាំង
(រូបថត ណារិទ្ធ)
ផ្លូវ​​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោតកំពុងរ​ង​ការ​គំរាម​កំហែង​ពីទឹក​ជំនន់​​យ៉ាង​ខ្លាំង
 
រាជធានីភ្នំពេញ ៖ ផ្លូវ​​ទំនប់​សណ្ត​ស្ទឹង​ព្រែក​ត្នោត ដែលជាផ្លូវ​ផង និង​​ជា​ទំនប់​ការពារ​ទឹក​ជំនន់​ភាគខាង​លិច​ឆៀង​​ខាង​ត្បូង​រាជធានី​​ ភ្នំពេញ​ផងនោះ កំពុងរ​ង​ការ​គំរាម​កំហែង​ពីទឹក​ជំនន់​​យ៉ាង​ខ្លាំង ដោយសារ​តែ​រូង​នាគ​​រាប់​រយ​ផុយ​ស្រួយ​ នឹង​ធ្លាយ​ពន់​ពេក​ណាស់ ហើយ​​នៅ​ព្រឹក​ថ្ងៃទី​១៧ តុលា ២០១០ មន្ត្រី​ក្រសួង​ធន​ធាន​ទឹក និងឧតុនិយម​ និងអាជ្ញាធរ​​រាជ​ធានី​ កំពុង​​តែ​បញ្ជា​គ្រឿង​ចក្រ​កាយ​លុប​យ៉ាង​សកម្ម។

ទំនប់​​​សណ្ត​ស្ទឹង​ព្រែក​ត្នោត​លាត​សន្ធឹង​ចាប់​ ពីស្ពាន​ទឹកថ្លា​ ផ្លូវជាតិ​​លេខ​​៣ ដល់​ស្ពាន​ព្រែក​ជ្រៃ។ ទំនប់​សណ្ត​ស្ទឹងព្រែក​ត្នោត ត្រូវបាន​គំរាម​កំហែង​ ដោយ​​ជំនន់​ទឹកភ្លៀង ដែល​ធ្វើ​ឱ្យ​មាន​ការ​​ខ្វាយ​ខ្វល់​ពីអាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រសួង​ធន​ធានទឹក និង​ឧតុនិយម​ ពីព្រោះ​ផ្លូវ​ទំនប់​នេះ ពុំ​មាន​ប្រព័ន្ធ​ការ​ពារ​រឹង​មាំ ដូច​ផ្លូវ​ទំនប់​កប់ស្រូវ ដែល​មាន​ផ្លូវ​រឹង​មាំ​ជាង​នោះ​​ទេ ទំនប់​​នោះ​មាន​ការ​ចាក់​បេតុងយ៉ាង​រឹងមាំ​គួរ​​ឱ្យ​កក់ក្តៅ។
ជាក់ស្តែង​សំរាប់ឆ្នាំ​​២០១​០នេះ ផ្លូវទំនប់​សណ្ត​​ស្ទឹង​ព្រែក​ត្នោត ត្រូវបានគំរាម​កំហែង​ដោយ​ជំនន់ទឹក​ភ្លៀង​ មិនខុស​ពី​​រាល់​ឆ្នាំ​នោះទេ ដែល​ក្នុង​​រយៈ​ពេល​​​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ ទាំង​អាជ្ញា​ធរ​រាជធានី​ភ្នំពេញ និង​ក្រសួង​ធនធាន​ទឹកបាន​​និង​កំពុង​ត្រៀម​លក្ខណៈ​ក្នុង​វិធានការ​ទប់​​ ស្កាត់​ការ​ធ្លាយ​ទំនប់​សណ្ត​​ស្ទឹង​ និង​ជួយប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​​ក្បែរ​ៗនោះ​ដែលងាយ​រង​គ្រោះ​​៕

0 comments:


Post a Comment

Your Ad Here