ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ បុរសម្នាក់អះអាងថា ជាទីប្រឹក្សាសម្តេចប្រធាន ព្រឹទ្ធសភា កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ តុលា ត្រូវចោរ ១ក្រុមចូលប្លន់ដល់ក្នុងផ្ទះមួយ (មិនមែនផ្ទះរបស់គាត់ទេ) ប្រមូល យកគ្រឿងអលង្ការ និងលុយកាក់សរុបអស់ជាង៤ម៉ឺនដុល្លារអាមេរិក។ អំពើប្លន់នេះបានកើតឡើងនៅផ្ទះលេខ៣៣Eo (ពីមុនជាភោជនីយដ្ឋានយីហោ ព្រះច័ន្ទមាស) ស្ថិតនៅផ្លូវលេខ២៤២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ខណៈបុរសរងគ្រោះចូលទៅសួរនាំ ដើម្បីជួលបើកកន្លែង រកស៊ីមួយ...។ បុរសរងគ្រោះឈ្មោះចេង ហុង អាយុ២៨ឆ្នាំ ស្នាក់នៅ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ត្រូវបានអះអាងថា ជាទីប្រឹក្សា សម្តេចប្រធានព្រឹទ្ធសភា។
ទាក់ទិននឹងអំពើប្លន់នោះត្រូវបានបុរស រងគ្រោះរៀបរាប់ឱ្យដឹងថា នៅវេលាម៉ោងខាងលើរូបលោកបានជិះរថយន្តម៉ាកតូយូតា ពណ៌ខ្មៅ ២បាំង ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-2075 ម្នាក់ឯង តាមផ្លូវ២៤២ ដោយកាត់ មុខអតីតភោជនីយដ្ឋានព្រះច័ន្ទមាស និងឃើញដាក់ស្លាកជួល ក៏ទូរស័ព្ទ ទៅសួរនាំ ហើយម្ចាស់ផ្ទះបានបើកទ្វារឱ្យចូលក្នុងផ្ទះមួយទៀត ដើម្បីនិយាយគ្នាអំពីតំលៃនិងលក្ខខណ្ឌផ្សេងៗ ស្រាប់តែចោរ២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ចូលទៅដកកាំភ្លើងភ្ជង់ប្លន់តែម្តង ។ ព័ត៌ មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព.

0 comments:
Post a Comment