rss

Your Ad Here

Wednesday, October 13, 2010

តារាបង្ហាញម៉ូដប៉ារ៉ាហ្គាយប្រកាសរកបុរសកូរ៉េខាងត្បូងធ្វើជាគូស្នេហ៍

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ពុធ ទី ១៣ ខែ តុលា ឆ្នាំ ២០១០
តារាបង្ហាញម៉ូដប៉ារ៉ាហ្គាយ តារាបង្ហាញ​ម៉ូដ​ឈុត​ក្នុង​​ដ៏ស៊ិចស៊ី នាង​ឡារីស​សា រីហ្គេលមេ
រូបភាព​ពី​វ៉េបសាយ​បរទេស
តារាបង្ហាញម៉ូដប៉ារ៉ាហ្គាយ
 
តាមវ៉េប ​សាយ​កាសែត​«ចូសុនអ៊ីលបូ» របស់​កូរ៉េ​ខាង​ត្បូង​ បាន​ផ្សាយ​ឱ្យ​ដឹង​ថា នាង​ឡារីស​សា រីហ្គេលមេ តារាបង្ហាញ​ម៉ូដ​ឈុត​ក្នុង​​ដ៏ស៊ិចស៊ី ជនជាតិ​ប៉ារ៉ា​ហ្គាយ​ បាន​ក្លាយ​ជា​មនុស្ស​ដ៏លេច​ធ្លោ​នៅ​ក្នុងការ​ប្រកួត​បាល់ទាត់​ពិភព​លោក​២០១០ តាមរយៈ​​​ការ​បាត់​ទូរស័ព្ទ​សៀត​នៅ​សុដន់ និង​សន្យា​ថា​ថត​ស្រាត​ប្រសិន​បើ​ក្រុម​ជំរើស​ជាតិ​របស់​ខ្លួន​ក្លាយ​ជា​ជើង ​ឯក​បាល់​ទាត់​ពិភព​លោក​ឆ្នាំ​២០១០។

បច្ចុប្បន្ន​នាង​ឡារីសសា​ អាយុ​២៥​ឆ្នាំ​ បាន​ធ្វើនូវរឿង​រ៉ាវ​ដ៏ល្បី​រន្ទឺ​ជាថ្មី​ទៀត នៅពេល​ដែល​ក្រុម​ហ៊ុន​ស្វែង​រកគូស្រករ «ស៊ូណូ» ​របស់​កូរ៉េ​ខាងត្បូង​បង្ហើប​ឱ្យ​ដឹងថា នាង​ឡារីសសា រីហ្គេលមេ ទើប​ចុះ​ហត្ថ​លេខា​ប្រើ​ប្រាស់​សេវា​​កម្ម​​របស់​ក្រុម​ហ៊ុន​​ក្នុង​ការ​ ស្វែង​រក​គូអាពាហ៍ពិពាហ៍​ឱ្យ​ ក្រោយពី​ទាក់ទង​ជាមួយ​ក្រុម​ហ៊ុន​តាម​រយៈ​អ្នក​ស្គាល់​ដែល​ធ្វើ​ការ​នៅ​ ស្ថានទូត​ប៉ារ៉ាហ្គាយ​​ក្នុង​ទីក្រុង​សេអ៊ូល​ ដោយ​បញ្ជាក់​ថា ​នាង​មាន​ចំណាប់​អារម្មណ៍​ចំពោះ​បុរស​អាស៊ី​យ៉ាង​ខ្លាំង។
ក្រុម​ហ៊ុន «ស៊ូណូ»​ ​បាន​បង្ហាញ​រូបភាព​និង​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​នាង​រីហ្គេល​មេ នៅ​ក្នុង​វ៉េប​សាយ​ រួមទាំង​ទទួល​យក​លិខិត​ស្ម័គ្រ​ចិត្ត​​ពីបណ្តា​បុរស​ដែល​ចាប់អារម្មណ៍​។​ បន្ទាប់​មក​នាងរីហ្គេលមេ នឹង​ធ្វើ​ការ​ជ្រើស​រើស​បុរស​ទាំងនោះក្នុង​អំឡុង​ពេល​ដែល​នាង​ធ្វើ​ដំណើរ​ទៅ ​​កាន់​កូរ៉េ​ខាង​ត្បូង​នៅ​ខែ​ក្រោយ។​ សំរាប់់ឱកាស​ដែល​នាង​នឹង​បាន​ជួប​ស្នេហា​ពិត​ប្រាកដ​នោះ​ហាក់ដូច​ជាមាន​ភាព​ តានតឹង​ខ្លាំងណាស់​ព្រោះ​នាងចេះ​និយាយតែ​ភាសា​អេស្ប៉ាញ ដូច្នេះ​អ្នក​ដែល​ចង់​ធ្វើ​ជា​កូនកម្លោះ​ត្រូវតែចេះ​និយាយ​ភាសា​អេស្ប៉ាញ​៕

0 comments:


Post a Comment

Your Ad Here